-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>


​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

រោងចក្រផលិតគ្រាប់ស្វាយចន្ទីថ្មីមួយលេចជារូបរាងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្ដល់ក្ដីសង្ឃឹមធំធេងសម្រាប់ពលរដ្ឋមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយដៃគូពាក់ព័ន្ធ បានចំណាយលុយបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យមថ្មីមួយទៀតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយវាមានលទ្ធភាពបកគ្រាប់ស្រស់បានប្រមាណ ១០តោនក្នុងមួយថ្ងៃ និងអាចផលិតជាផលិតផលកែច្នៃរួចចាប់ពី ២-៣ តោនក្នុងមួយថ្ងៃ ផ្ដល់ក្ដីសង្ឃឹមខ្ពស់ដល់ប្រជាសហគមន៍នៅមូលដ្ឋាននោះជាច្រើនគ្រួសារ។
រោងចក្រនេះត្រូវបានបើកសម្ពោធជាផ្លូវការនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោក ហាស់ សិដ្ឋ អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបង្កើតរោងចក្រនេះក៏មានការសហការពីសំណាក់អង្គការដៃគូអភិវឌ្ឍន៍ផងដែរ ស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលការណ៍នាំចេញផលកសិកម្មឲ្យបាន ១២ភាគរយ នៃផលិតផលកែច្នៃក្នុងប្រទេស។
លោក ហាស់ ពិសិដ្ឋ បានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យមនេះមានលទ្ធភាពផលិតក្នុងមួយថ្ងៃបាន ១០តោនគ្រាប់ស្រស់ ហើយអាចផលិតជាផលិតផលកែច្នៃរួចចាប់ពី ២-៣តោន ក្នុងនោះប្រើប្រាស់កម្លាំងពលកម្មប្រហែលជា ១០០នាក់។ តាមគោលការណ៍ គឺត្រូវផ្ដល់ការងារដល់ស្ត្រីនៅក្នុងមូលដ្ឋានឱ្យច្រើនបំផុត ដើម្បីបង្កើតការងារឲ្យស្ត្រីនៅក្នុងមូលដ្ឋាននេះ មានមុខរបរមួយ និងបង្កើនប្រាក់ចំណូលបន្ថែមទៀត ជៀសវាងការធ្វើចំណាកស្រុកទៅក្រៅប្រទេស។
លោកបានបន្តទៀតថា ការបង្កើតរោងចក្រនេះជួយដល់ប្រជាពលរដ្ឋ ដើម្បីប្រមូលផ្ដុំធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនគាត់នឹងដាក់លក្ខខណ្ឌ ដើម្បីទទួលបាននូវលទ្ធផលមួយថា «តើកសិករត្រូវធ្វើបែបណា ដើម្បីឱ្យពួកគាត់ប្រើប្រាស់យន្តការពាណិជ្ជកម្មកាន់តែប្រសើរ ទាំងតម្លៃ ទាំងគុណភាព មិនឲ្យពួកគាត់មានភាពប្រថុយប្រថានបានទៀតទេ»
ជាមួយគ្នានេះដែរលោកស្រី អ៉ិន ឡៃហួត ប្រធានសហគមន៍ ក៏បានលើកឡើងដែរថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរមានសមាជិកសហគមន៍ចំនួន ៣៣គ្រួសារ ដែលកំពុងដាំដុះលើផ្ទៃដី ៣៤៤ហិចតា។ នៅចំពោះមុខសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋមូលដ្ឋានបានបង្ហាញភាពសប្បាយរីករាយជាខ្លាំង ជាមួយនឹងក្ដីសង្ឃឹមទទួលបានប្រាក់កម្រៃបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារកាត់បន្ថយការចំណាកស្រុក៕

0 Comments:

Post a Comment