-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>


​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយជូនជូនវីរនារីដោះមីន គង់ សារឿន នៅខេត្តស្វាយរៀង ដែលជួបបញ្ហាលំបាកក្នុងជីវភាព

ចំនួនអ្នកទស្សនា: Views

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន ដឹកនាំក្រុមការងារ ចុះជួបសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ជូនវីរនារីអង្គភាពដោះមីន ខេត្តស្វាយរៀងឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
អ្នកស្រី គង់ សារឿន មានជំងឺស្ពឹកមួយចំហៀងខ្លួន ចំណែកលោក ភោគ សំអុល អាយុ៧០ឆ្នាំ ដែលជាស្វាមី មានជំងឺលើសឈាម ទឹកនោមផ្អែម បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាបជាមួយគ្នា។
លោក ស៊ុយ ជីហ៊ាង ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបោស សម្អាតមីននាពេលកន្លងមក ហើយលោក ស៊ុយ ជីហ៊ាង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ នឹករលឹក និងសេចក្តីអាណិតអាសូពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាជ្ញាធរមីន ទាំងអស់ ដល់លោកស្រី គង់ សារឿន និងក្រុមគ្រួសារ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ជូនលោកស្រីដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ស៊ុយ ជីហ៊ាង ក៏បញ្ជាក់ថា អាជ្ញាធរមីន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន មិនដែលភ្លេចពីវីរភាពរបស់ប្រតិបត្តិករដោះមីនណាម្នាក់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកស្រី គង់ សារឿន បានលើកដៃប្រណមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់លោកស្រី និងក្រុមគ្រួសារបានទាន់ពេលវេលា ដល់មន្ទីរពេទ្យ ហើយលោកស្រីសូមបួងសួងដល់វត្ថុស័ក្តសិទ្ធគ្រប់ទឹសទីក្នុងលោកតាមបីបាច់ថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ ប្រាជ្ញាវាងវៃ អាយុយឺនយួរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយរីកចម្រើនថែមទៀត។
លោកស្រី រៀបរាប់ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានស្ម័គ្រចិត្តចូលបម្រើការងារក្នុងអង្គភាពដោះមីនខេត្តស្វាយរៀង ហើយបានដោះមីនគ្រប់ប្រភេទ ដោះចម្រូង និងប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម័យសង្គ្រាម ជារៀងរាល់ថ្ងៃ គ្មានថ្ងៃសម្រាកទេ គឺដោះមីនរយៈពេល១៣ឆ្នាំ រហូតដល់ឆ្នាំ១៩៩២។
គួរបញ្ជាក់ថា នៅឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង់ផ្ទះឱ្យ១ខ្នង តាមរយៈលោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ៕

0 Comments:

Post a Comment